កណ្តាល៖ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះត្រួតពិនិត្រ សាកសួរសុខទុក្ខ និងផ្តល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ជូនដល់កងកម្លាំងកំពុងប្រចាំការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅមណ្ឌលព្យាបាលកម្រឹតស្រាលវឌ្ឍនៈឈូងលាភ សាលាគរុកោសល្យនិងវិក្រឹត្យការខេត្ត និងមណ្ឌលព្យាបាល ចត្តាឡីស័ក ព្រែកតាពៅ ក្នុងក្រុងតាខ្មៅ។
ឆ្លៀតក្នុងឱកាសនោះលោក មេបញ្ជាការក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោក នាយឧត្តសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ កុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ ក្នុងក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ពិសេសត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដូចជា ពាក់ម៉ាស វ៉ែនតាឬរបាំងមុខ បាញ់អាល់កុលឬលាងដៃនិងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។ មុនពេលចូលជួបកងកម្លាំងគ្រប់គោលដៅ ជំនាញសុខាភិបាល បានយកសំណាកធ្វើតេស្ដរហ័ស (Rapid Test) ដើម្បីចូលរួមបង្ការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ លទ្ធផល អវិជ្ជមានទាំងអស់។