You are currently viewing ជនជាតិវៀតណាមចំនួន០៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

ជនជាតិវៀតណាមចំនួន០៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន

ស្វាយរៀងៈ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ស្រី វុត្ថា បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៧នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ស្ថិតនៅចំណុចភុមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមប្រភពពត៌មានពី លោក ប្រាក់ ប៊ុនខេង មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ង្វៀន ដុងទីង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់កាហ្វេ ទីលំនៅ ក្រុងហូជីមិញ ប្រទេសវៀតណាម
០២. ទិត្យ ថ្លៃថ្លា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
០៣. បៀង យ៉ាងតាវ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ទីលំនៅ ស្រុកក្រយ៉ូវ ខេត្តតៃនិញ
០៤. សុខ យ៉ាវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ទីលំនៅក្រុងបាវិត ខេត្តស្វាយរៀង
០៥. លូវិនលុក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ទីលំនៅក្រុងហូជីមិញ ប្រទេសវៀតណាម
០៦. ង្វៀង អាន់តឹង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ទីលំនៅក្រុងហូជីមិញ ប្រទេសវៀតណាម
០៧. យឿង វាំងទៀង ប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសមណង់ ទីលំនៅក្រុងហូជីមិញ ប្រទេសវៀតណាម។

មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់
០២. ទូរស័ព្ទចំនួន ០១គ្រឿង
០៣. កាំបិតចំនួន០១ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី។
21

22