កំពត៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រារព្ធពិធីផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៥ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១, សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីយុទ្ធនាការជាតិក្រោមប្រធានបទ (រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ ១៩ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១) ពិធីនេះក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឡុង សុវណ្ណា មេបញ្ជាការង កងរាជអាវុធហត្ថខេត្តកំពត។