You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកងកម្លាំងសហការចុះណែនាំដល់ប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកងកម្លាំងសហការចុះណែនាំដល់ប្រជាពលរដ្ឋ

ស្ទឹងត្រែង៖​ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំកងកម្លាំងក្រោមឱវាទ សហការជាមួយ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង និងរដ្ឋបាលក្រុងស្ទឹងត្រែង ចុះណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងឱ្យយល់ជ្រួតជ្រាបអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសេចក្ដីណែនាំរបស់មន្ទីរសុខាភិបាលខេត្ត បើបងប្អូនមិនស្រួលខ្លួនសង្ស័យ ឬមានការពាក់ព័ន្ធជាមួយអ្នកផ្ទុកមេរោគកូវីដ-១៩ សូមអញ្ជើញទៅយកសំណាកវិភាគដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតាមតំប ន់បិទខ្ទប់ ក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង ដែលរដ្ឋបាលខេត្តចេញសេចក្ដីសម្រេចបិទខ្ទប់ភូមិសាស្រ្តក្រុងស្ទឹងត្រែងរយៈពេល ៧ថ្ងៃ បន្តទៀតគិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ តទៅ។