You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំង ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំង ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ

ព្រះសីហនុ៖​ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថ និងកងអន្តរាគមន៍ពិសេសប្រចាំការខេត្ត ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍តាមដងផ្លូវ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យលិចលង់តាមតំបន់ទំនាបមួយចំនួន នៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។