You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងស្វែងរកជនរងគ្រោះ ដែលត្រូវបានទឹកហូរគួច

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងស្វែងរកជនរងគ្រោះ ដែលត្រូវបានទឹកហូរគួច

ព្រះសីហនុ៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ នៃកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយប្រចាំខេត្ត ចុះជួយសង្គ្រោះនិងស្វែងរកជនរងគ្រោះ ដែលត្រូវបានទឹកហូរគួចយកទៅ ខណៈពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅចំណុចអូរ០៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ហើយមកទល់ម៉ោង១០:០០នាទីព្រឹក ក្រុមប្រតិបត្តិការរុករក នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានរកឃើញសាកសពជនរងគ្រោះ ជនជាតិចិន ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ) បានហូរមកទើរនៅតំបន់អូរអាចម៍មឹក ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។