តាកែវ៖ បន្ទាប់ពីបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីឡាឡៃមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាទី បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ញ៉ិល វ៉ាន់ណេត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ រស់នៅភូមិពត់សរ ឃុំពត់សរ រស្រុកបាទី ខេត្តតាកែវ។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់, ស្លាបព្រាចូកថ្នាំញៀនចំនួន ០២, ដែកកេះ ០៣, ខ្សៀសម្រាប់ជក់ថ្នាំញៀ ០២, សម្ភារៈច្រកថ្នាំមួយចំនួន, ទូរស័ព្ទចំនួន០១គ្រឿង, ដាវដែលចំនួន០៣ដើម។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី ។