You are currently viewing គ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩​ ដូសទី៣

គ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ.១៩​ ដូសទី៣

ស្វាយរៀង៖ នៅថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យកម្លាំងជំនាញផ្នែកសុខាភិបាលនៃកងរាជអាវុធហត្ថខេត្ត បន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣(ដូសជំរុញ Astra Zeneca) ជាដូសជំរុញអង់ទីគ័រក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមេរោគបំលែងខ្លួនថ្មីផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាក់ជូនក្រុមគ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ការចាក់វ៉ាក់សាំងនេះប្រព្រឹត្តទៅ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាស់ ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានរយៈពេល ០២ថ្ងៃគឺ៖
១. នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបានចំនួន ៥៩៩នាក់ ស្រី ២០៧នាក់។
២.នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងបានចំនួន ៥០១នាក់ ស្រី ២០៩នាក់។
+សរុបទាំង០២ថ្ងៃ ចាក់បានចំនួន ១,១០០នាក់ ស្រី ៤១៦នាក់៕