ព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលលេខ: ០៥ សណន ស្ដីពីការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលលេខ: ០១ សប្រក ស្ដីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ, សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ដីពីយុទ្ធនាការ ក្រោមប្រធានបទ ” រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ” និងព្រឹត្តិការណ៍អន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។