ឧត្តរមានជ័យ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរងខេត្ត បានចែកផ្លែមៀន ចំនួន ១២០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់នាយ នាយរងកងរាជអាវុធហត្ថ និងតាមក្រុង/ស្រុក ស្នាក់ការគ្រប់ៗគ្នាផងដែរ។