You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

កណ្តាល ៖ ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ពង្រឹងស្មារតីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងផ្តល់នូវសម្ភារៈគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត ជូនដល់ មន្ទីរការិយាល័យ ក្រុង/ស្រុក១១ និងវរអន្តរាគមន៍ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ឆ្លៀតក្នុងឱកាសនោះលោក មេបញ្ជាការ ក៏បានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោក នាយឧត្តសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់កុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថ ក្នុងក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ ពិសេសត្រូវអនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដូចជា ពាក់ម៉ាស វ៉ែនតាឬរបាំងមុខ បាញ់អាល់កុលឬលាងដៃនិងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។ មុនពេលជួបសំណេះសំណាលសួរសុខទុក្ខ ប្រគល់អំណោយ ជំនាញសុខាភិបាល បានយកសំណាកធ្វើតេស្ដរហ័ស (Rapid Test) ដើម្បីចូលរួមបង្ការ ទប់ស្កាត់ កុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយលទ្ធផលអវិជ្ជមានទាំងអស់។