កងរាជអាវុធហត្ថខេត្តព្រះវិហារ បានទទួលផ្លែមៀន ផ្លែតាង៉ែនចំនួន ៨០០គីឡូក្រាម និងមីយើងចំនួន៥០កេស

ព្រះវិហារ៖ ថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបែងចែកផ្លែមៀន និងផ្លែតាង៉ែនចំនួន ៨០០គីឡូក្រាម និងមីយើងចំនួន៥០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងយោធភូមិភាគទី៤ ជូនដល់បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ។