ស្ទឹងត្រែង៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំកងកម្លាំងក្រោមឱវាទ សហការចុះណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងឱ្យយល់ជ្រួតជ្រាបអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសេចក្ដីណែនាំរបស់មន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប្រភេទដែលតា(Delta) ដែលចម្លងលឿននៅតាមតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តក្រុងស្ទឹងត្រែង ដែលរដ្ឋបាលខេត្តចេញសេចក្ដីសម្រេចលេខ០៩៨/២១ សសរ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ សម្រេចបិទខ្ទប់បណ្ដោះអាសន្ន ភូមិសាស្រ្តក្រុងស្ទឹងត្រែងរយៈពេល ៧ថ្ងៃបន្តទៀតគិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។