You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមាមជ័យអនុវត្តវិធានការដាំដុះចិញ្ចឹមសត្វ

កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមាមជ័យអនុវត្តវិធានការដាំដុះចិញ្ចឹមសត្វ

ឧត្តរមានជ័យ៖ ដោយអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្នុងពេលជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជម្ងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើអនាម័យនៅក្នុងអង្គភាព ព្រមទាំងប្រមូលផលស្ពៃចំនួន ១៦២គីឡូក្រាម ចែកជូនដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។