តាកែវ៖ ព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ជុំ ស៊ីប៉ូរ ប្រធានមន្ទីរកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ឥន ជា ជំនួយការនៅក្នុងមន្ទីរកសាងកម្លាំង ស្ថិតនៅភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ។
ក្នុងឱកាសចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ក៏បាននាំយកនូវគឿ្រងឧបភោគបរិភោគ មួយចំនួនមានមី ១កេស, ទឹកផ្លែឈើ ១កេស, ទឹកបរិសិទ្ធ ២កេស និងថវិកាមួយចំនួនផងដែរ។