ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំត្រៀមបូកសរុបរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២១ និងបូកសរុបរបាយការណ៍សង្ខេបស្ដីពីសមិទ្ធផលការងារសំខាន់ៗរបស់កងរាជអាវុធហត្ថរយៈពេល ៥ឆ្នាំ(២០១៧-២០២១)។