You are currently viewing ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងហឹង្សា

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងហឹង្សា

កំពង់ឆ្នាំង៖ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង២១:៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយ លោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូរណ៌ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលពាក់ព័ន្ធក្នុងករណីប៉ុនប៉ងហឹង្សា ទៅលើជនរងគ្រោះឈ្មោះ ផាន់ ផានិតភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សរស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១:៣០នាទី ត្រង់ចំណុចភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងបានចាប់យកវត្ថុតាងកាំបិតកាកុកចំនួន០១ដើមប្រវែង ៥០ស.ម, ដាវចំនួន០១ដើម ប្រវែង៤០ស.ម និងម៉ូតូចំនួន០២គ្រឿង។
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។