កោះកុង៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ថុង សំអន ប្រធានមន្ទីរភស្តុភារ តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានទទួលផ្លែមៀនចំនួន២០កេស ស្មើនឹង២០០គីឡូក្រាម ពីលោកជំទាវអភិបាលខេត្ត មិថុនា ភូថង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបានធ្វើការបែងចែកដល់នាយ/នាយរង កងរាជអាវុធហត្ថ នៅតាមបណ្ដាមូលដ្ឋានក្រុង/ស្រុក និងស្នាក់ការ។