You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា បានដឹកនាំក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានយកវត្ថុសំណាកលើកទី២

ឧត្តមសេនីយ៍ទោ តាត ចន្ថា បានដឹកនាំក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានយកវត្ថុសំណាកលើកទី២

ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃអង្គារ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថាន បានដឹកនាំក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានយកវត្ថុសំណាកលើកទី២ ជូនដល់នាយ នាយរង និងពលអាវុធហត្ថចំណុះវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)ទាំង ដោយលទ្ធផលអវិជ្ជមានទាំងអស់។