ស្វាយរៀង៖ ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំកងកម្លាំងកងរាជអាវុធហត្ថខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី កែវ លីដា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយទាប ដែលបានទទួលមរណៈភាព នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដោយរោគាពាធ ស្ថិតនៅភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះ បាននាំមកនូវថវិកាចូលរួមបុណ្យសពមានដូចខាងក្រោម៖
១.លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ថវិកាចំនួន ៥,០០០,០០០ រៀល (ប្រាំលានរៀលគត់) និងអង្ករចំនួន ២០០ គីឡូក្រាម។
២.នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ថវិកា ៨,៥៧៥,០០០រៀល (ប្រាំបីលានប្រាំសែនប្រាំពីរម៉ឺនប្រាំពាន់រៀលគត់) សរុបថវិកាទាំងអស់ចំនួន: ១៣,៥៧៥,០០០រៀល (ដប់បីលានប្រាំសែនប្រាំពីរម៉ឺនប្រាំពាន់រៀលគត់)។