You are currently viewing លោកវរសេនីយ៍ទោ សែម ឃាង ដឹកនាំប្រជុំត្រួតពិនិត្យការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស

លោកវរសេនីយ៍ទោ សែម ឃាង ដឹកនាំប្រជុំត្រួតពិនិត្យការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស

កំពង់ចាម៖ រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ការងារជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងទឹសដៅបន្តតាមដានមុខសញ្ញាគ្រប់ប្រភេទ។ ពិធីនេះក្រោមអធិបតីភាព លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងជំនួយការចំណុះក្នុងមន្ទីរផងដែរ។