You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា កែសម្រួលលើសេចក្តីព្រាងនៃសៀវភៅសការពារជាតិ

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា កែសម្រួលលើសេចក្តីព្រាងនៃសៀវភៅសការពារជាតិ

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនាព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារត្រួតពិនិត្យ កែសម្រួលលើសេចក្តីព្រាងនៃសៀវភៅសការពារជាតិ តាមប្រព័ន្ធវីដេអូ ZOOM ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសរសេរសៀវភៅសការពារជាតិ ឆ្នាំ២០២១។