You are currently viewing ឧត្តមសេនីយ៍ត្រី ញឹម សីលា អញ្ជើញបើកវគ្គបំប៉នការងារផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន

ឧត្តមសេនីយ៍ត្រី ញឹម សីលា អញ្ជើញបើកវគ្គបំប៉នការងារផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន

យោងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន អនុវត្តសូចនាករប្រចាំឆ្នាំ២០២១ បានបើកវគ្គបំប៉នការងារផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនតាមរយៈប្រព័ន្ធហ្សូម (Zoom Online Meeting) វគ្គបំប៉ននេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ សមាសភាពចូលរួមវគ្គបំប៉នសរុចចំនួន២៥៥នាក់ រួមមាន៖ស្នងការរង នាយការិយាល័យជំនាញនៃស្នងការដ្ឋានផែនការប្រតិបត្តិការទាំងអស់ និងមេបញ្ជាការរងទទួលការងារផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នាយសេនាធិការ ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នាយការិយាល័យជំនាញចំណុះមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថទូទាំង ២៥រាជធានី-ខេត្ត។