កោះកុង៖ វេលាម៉ោង ៨:៣០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអូរអាយូអាយ៉ាស្ថិតនៅក្នុងភូមិចំលងគោឃុំថ្មស ស្រុកបូទុមសាគរ កម្លាំងអាវុធហត្ថសហការ បានរុះរើខ្ទមសាងសង់អានាធិបតេយ្យលើដីឧទ្យានជាតិបុទុមសាគរចំនួន ២១ ខ្ទមធ្វើអំពីឈើប្រក់ស័ង្កសី ដកបង្គោលរបងឈើ១,៨០០ដើម, ដំណាំអំពៅ ២,៥០០ដើម, ដើមដំឡូងមី ២,៧០០ដើម, ដំណាំចេក ២,១០០ដើម, ដំណាំចន្ទី១,៣០០ដើម និងដកហូតរណាយន្ត០១គ្រឿង។