You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែសីហា

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែសីហា

បាត់ដំបង៖ នារសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងទិសដៅបន្តខែកញ្ញា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយសេនាធិកា ប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធនិងមេបញ្ជាការមូលដ្ឋានក្រុង/ស្រុក។