You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញសំណេះសំណាល និងបើកចែកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព (លើកទី១)

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញសំណេះសំណាល និងបើកចែកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព (លើកទី១)

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបើកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព អញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងបើកចែកប្រាក់គោលនយោបាយបូជា និងបញ្ចុះសព (លើកទី១) ឆ្នាំ២០២១ ជូនដល់គ្រួសារយោធិននៃកងរាជអាវុធហត្ថពលី-មរណៈ ទូទាំង២៥ រាជធានី/ខេត្ត ចំនួន ៤៣នាក់ ។