You are currently viewing កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបការទន្ទ្រានដីរដ្ឋ

កម្លាំងអាវុធហត្ថខេត្តកោះកុង សហការបង្ក្រាបការទន្ទ្រានដីរដ្ឋ

កោះកុង៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចត្រពាំងកញ្រ្ចែង និងថ្មបីដុំ ស្ថិតក្នុងភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង កម្លាំងអាវុធហត្ថសហការជាមួយ គណៈបញ្ជាការឯកភាពស្រុកបុទុមសាគរ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានរុះរើរខ្ទមសាងសង់អាណាធិបតេយ្យលើដីឧទ្យានជាតិបូទុមសាគរ ដោយបានដកបង្គោលរបងបានចំនួន ១,០៦៥ បង្គោល, ដកបន្លាលួសចំនួន ៣,២១០ម៉ែត្រ និងកូនស្វាយចំនួន ១៥០ដើម។