You are currently viewing លោកវរសេនីយ៍ឯក ជុន វណ្ណី អញ្ជើញសំណេះសំណាលជាមួយកម្លាំងអាវុធហត្ថដែលកំពុងប្រចាំការ នៅគោលដៅព្រលានយន្តហោះថ្មី

លោកវរសេនីយ៍ឯក ជុន វណ្ណី អញ្ជើញសំណេះសំណាលជាមួយកម្លាំងអាវុធហត្ថដែលកំពុងប្រចាំការ នៅគោលដៅព្រលានយន្តហោះថ្មី

កណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជុន វណ្ណី មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សំ ​តុលា  មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំប្រធានមន្ទីរ មេបញ្ជាការស្រុកកណ្តាលស្ទឹង នាយការិយាល័យចុះសំណេះសំណាល សាកសួរសុខទុក្ខត្រួតពិនិត្យ និងពង្រឹងកម្លាំងដែលឈរជើងប្រចាំការ នៅគោលដៅព្រលានយន្តហោះថ្មី ស្ថិតនៅស្រុកកណ្ដាលស្ទឹង ព្រមទាំងផ្តល់ជូននូវអំណោយជាសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជូនដល់នាយ នាយរងដែលឈរជើងនៅទីនោះផងដែររួមមានអង្ករ, ទឹកបរិសុទ្ធ, ក្រម៉ា, ម៉ាស, ជែលលាងដៃ, សាំង និងថ្នាំពេទ្យចិនសំរាប់ព្យាបាលជំងឺកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនោះដែរលោក មេបញ្ជាការរង ក៏បានពាំនាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោកមេបញ្ជាការ ដោយបានណែនាំនិងសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ កុំឲ្យឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដូចជាពាក់ម៉ាស វ៉ែនតាឬរបាំងមុខ បាញ់អាល់កុលឬលាងដៃ និងសាប៊ូ រក្សាគម្លាត (៣កុំ ៣ការពារ)។