វេលាម៉ោង ៨:៣០នាទីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចព្រែកគល់ ស្ថិតក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្ត កោះកុង កម្លាំងគណៈបញ្ជាការឯកភាពស្រុក កងរាជអាវុធហត្ថ មន្រ្តីបរិស្ថាន នគរបាល ដឹកនាំដោយលោក ក្រូចបូរី សីហា អភិបាលរងស្រុក និងមានការសម្របសម្រួលដោយលោក អេងច័ន្ទ តារា ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកោះកុង បានរុះរើខ្ទមសង់អាណាធិបតេយ្យ លើដីឧទ្យានជាតិបូទុមសាគរ ជាលទ្ធផល៖
ដកបង្គោលរបង ចំនួន៦៧០ បង្គោល រុះរើខ្ទមបានចំនួន០៦ខ្ទម ដកកូនចន្ទី៥៧៥ដើម បន្លាលួសប្រវែង៣៤០ម ដកកូនដូងបានចំនួន២៥ដើម។ សកម្មភាពខាងលើបានបញ្ចប់នៅវេលាម៉ោង ១៧:០០ នាទី នាថ្ងៃខែឆ្នាំដដែល ៕