You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

តំណាងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

ព្រះសីហនុ៖ វេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោកវរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រគល់ជូនគ្រួសារ លោកអនុសេនីយ៍ទោ ប៊ុន សាន ជំនួយការស្នាក់ការសន្តិសុខ៤០២ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ដែលបច្ចុប្បន្នភរិយារបស់លោកមានជំងឺប្រចាំកាយជាទម្ងន់ ដល់គេហដ្ឋានដែលស្ថិតនៅក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

 

ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ទោ ប្រធានមន្ទីរកសាងកម្លាំង ក៏បានធ្វើការពាំនាំនូវការផ្តាំផ្ញើនិងការសាកសួរសុខទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងណែនាំដល់រូបលោកនិងភរិយា ត្រូវយកចិត្តទុកដាក់មើលថែទាំ ត្រួតពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួន លេបថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា និងចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការការពារ ” ៣កុំ ៣ការពារ ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីជៀសឆ្ងាយផុតពីជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩។

 

អំណោយដែលទទួលបានមាន: អង្ករចំនួន ០១បាវ ស្មើនឹង៥០គីឡូក្រាម, មីចំនួន ០២កេស, ទឹកត្រីចំនួន ០២យួរ, ទឹកស៊ីអ៊ីវ ចំនួន ០២យួរ, ទឹកក្រូចកូកា ចំនួន ០២កេស, ទឹកពិសារបរិសុទ្ធ ចំនួន ០៥កេស, ម៉ាស់ចំនួន ០៥ប្រអប់ និងថវិកា ចំនួន ៥,០៩៥,០០០រៀល។