បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យលើភូមិសាស្រ្តជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងភូមិសាស្រ្តផ្សេងទៀតតាមមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាពលជួបគ្រោះធម្មជាតិដោយយថាហេតុ៕