កំពង់ឆ្នាំងៈ ដោយអនុវត្តន៍តាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាររង នៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវយកចិត្តទុកដាក់ ចំពោះការងារមនុស្សធម៌ ក្នុងសង្គម ជាក់ស្តែងនៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៌ត្រី មាស សុវណ្ណ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ចុះផ្តល់ថវិការ មរណៈសង្គ្រោះ ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន០២គ្រួសារ ដែលស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ និងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមួយគ្រួសារៗទទួលបានថវិការចំនួន ៤លានរៀល ជាប្រាក់មរណៈសង្គ្រោះ និងថវិកាផ្ទាល់របស់ លោកមេបញ្ជាការខេត្តចំនួន៥០ម៉ឺនរៀលផងដែរ។