បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំជួរមេញ្ជាការរងទទួលជំនាញ ដើម្បីត្រៀមកម្លាំង មធ្យោបាយ បរិក្ខាគ្រឿងបំពាក់ ក្នុងការធានាសង្គ្រោះគ្រោះមហន្តរាយដោយធម្មជាតិនារដូវវស្សានេះ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានដាក់ផែនការដល់មេបញ្ជាការរងទទួលជំនាញទាំងអស់ត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីតៀមចុះជួយដល់ប្រជាពលរដ្ឋជួបគ្រោះដោយធម្មជាតិជាយថាហេតុ និងស្រាវជ្រាវបង្រ្កាបនូវរាល់បទល្មើសផ្សេងៗ៕