You are currently viewing អាវុធហត្ថខេត្តឧត្តរមានជ័យអនុវត្តវិធានការដាំដុះចិញ្ចឹមសត្វផ្គត់ផ្គង់ជីវភាព

អាវុធហត្ថខេត្តឧត្តរមានជ័យអនុវត្តវិធានការដាំដុះចិញ្ចឹមសត្វផ្គត់ផ្គង់ជីវភាព

ឧត្តរមានជ័យ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចង្អុលបង្ហាញជាប្រចាំពី លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្នុងពេលជួបវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកល។ ជាក់ស្តែងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រមូលផលត្រកួនចំនួន ៦៥គីឡូក្រាម ចែកជូនដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។