You are currently viewing លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យអនុព័ន្ធយោធារុស្សី ចូលជួបសម្តែងការគួរសម

លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យអនុព័ន្ធយោធារុស្សី ចូលជួបសម្តែងការគួរសម

រសៀលថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Ivan Stadchenko អនុព័ន្ធយោធារុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបញ្ចប់បេសកកម្មការទូតរយៈពេល៤ឆ្នាំ នៅកម្ពុជានិងលោកវរសេនីយ៍ឯក អនុព័ន្ធយោធាថ្មី សម្តែងការគួរសម។