ភ្នំពេញៈ ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នងការបច្ចកទេសសន្តិសុខ កងរាជអាវុធហត្ថផ្ទៃប្រទេស បានរៀបចំក្រុមការងារជំនាញការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថលើផ្ទៃលើប្រទេស ធ្វើសលាកប័ត្រឯកត្តជន ជូនដល់នាយ
នាយរងអាវុធហត្ថ តាមបណ្តាស្នងការចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីគ្រប់គ្រងកម្លាំងកងរាជអាវុធហត្ថ តាមលក្ខណៈបច្ចេកទេស ការពារកងរាជអាវុធកុំឱ្យមានការចោទប្រកាន់ ពីមជ្ឈដ្ឋានខាងក្រៅ និងដើម្បីរកឃើញនូវអាវុធហត្ថណាដែលមានឈ្មោះមិនប្រក្រតី និងខុសពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៕