ភ្នំពេញ៖ រសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការជ្រើសរើស និងការប្រើប្រាស់ទម្រង់អក្សរពណ៌និងពាក្យពេជន៍ ស្លាកសញ្ញាក្រសួងការពារជាតិ ការបំពាក់ផ្ទាំងទូរទស្សន៍ led ខ្នាតធំ និងជ្រើសរើសផ្ទាំងរូបភាព ចម្លាក់ និងវត្ថុធាតុដើម សម្រាប់បំពាក់នៅអគារទីស្ដីការក្រសួងការពារជាតិថ្មីក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិតាមប្រព័ន្ធវីដេអូ Zoom។