You are currently viewing កម្លាំងអាវុធហត្ថសហការចុះត្រួតពិនត្យបាញ់ថ្នាំ បោះបង្គោលស្លាកសញ្ញាដើម្បីការពារទប់ស្កាត់ការកាប់រានព្រៃ

កម្លាំងអាវុធហត្ថសហការចុះត្រួតពិនត្យបាញ់ថ្នាំ បោះបង្គោលស្លាកសញ្ញាដើម្បីការពារទប់ស្កាត់ការកាប់រានព្រៃ

កោះកុង៖ ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិសុវណ្ណាបៃតង និងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថមូលដ្ឋានស្រុក បានសហការចុះត្រួតពិនត្យ យកនិយាមកា បាញ់ថ្នាំ បោះបង្គោលស្លាកសញ្ញាត្រីកោណ និងដាក់ស្លាកសញ្ញាចតុកោណកែង បាញ់ថ្នាំ (ស្តីពីការហាមការដុតព្រៃ និងការកាប់រុករានទន្រ្ទានដីព្រៃ) សំរាប់កំណត់ព្រំដីប្រើប្រាស់ របស់ប្រជាពលរដ្ឋ និងព្រំដីរបស់រដ្ឋនៅក្នុងតំបន់កាត់ឆ្វៀល ដើម្បីការពារទប់ស្កាត់ការកាប់រានព្រៃ កាន់កាប់ដីរដ្ឋធ្វើជាកម្មសិទ្ធ។