បាត់ដំបង៖ នៅវេលាម៉ោង ១៥ និង ៣០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ណូក វណ្ណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៤២ ត.ព្រ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ របស់លោក គឹម ហេង ចៅក្រមស៊ើបសួរនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានជំនាញកងរាជអាវុធហត្ថចាត់ការតាមនីតិវិធី។