You are currently viewing កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការបង្គាប់

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនត្រូវចោទម្នាក់តាមដីការបង្គាប់

បាត់ដំបង៖ នៅវេលាម៉ោង ១១ និង ០០នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុម១២ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថខេត្តបានចាប់ខ្លួនជនត្រូវចោទម្នាក់ឈ្មោះ ណុល រី ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៤៨ ត.ព្រ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយលោក ចាប តុលា ចៅក្រមស៊ើបសួរនៃ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
បច្ចប្បុន្នជនត្រូវចោទ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថចាត់ការតាមនីតិវិធី។