You are currently viewing កម្លាំងអាវុធហត្ថខេត្តកណ្តាលបញ្ជូនជនសង្ស័យពីរនាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តកណ្តាលបញ្ជូនជនសង្ស័យពីរនាក់ទៅអយ្យការអមសាលាដំបូងខេត្ត

កណ្តាល៖ នៅវេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូនសំណុំរឿង០២ ករណីស្មើនឹង០២ លើក មានជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួច ប្រព្រឹត្តនៅស្រុកអង្គស្នួល ករណី លួច និងប៉ុនប៉ងហិង្សាដោយចេតនា ប្រព្រឹត្តនៅស្រុកស្អាង ទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។