ព្រះសីហនុ៖ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី នៅចំណុចអគារមួយកន្លែងក្បែរកាស៊ីណូជីងកាង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ជំរិតទារប្រាក់ និងបទកាន់កាប់ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចជំនាញ បានរំដោះជនរងគ្រោះ ចំនួន ០១នាក់ ភេទប្រុស (ជនជាតិចិន) និងឃាត់ខ្លួនជនសង្ស័យ ចំនួន ១៤នាក់ (ស្រី០១នាក់) ។
+ចាប់យកវត្ថុតាងរួមមាន៖
១-អាវុធវែង ចំនួន ០១ដើម ម៉ាក AK47 ពណ៌ខ្មៅ បង់ចំនួន០២ , គ្រាប់ ចំនួន ៦៥គ្រាប់
២-អាវុធវែង ចំនួន ០១ដើម ម៉ាក M4 ពណ៌ខ្មៅ, បង់ ចំនួន ០១, គ្រាប់ ចំនួន ៣០គ្រាប់
៣-អាវុធខ្លី ចំនួន ០២ដើម ម៉ាក K54 ពណ៌ខ្មៅ, បង់ ចំនួន ០២
៤-អាវុធខ្លី ចំនួន ០១ដើម ម៉ាក K59 ពណ៌ខ្មៅ, បង់ ចំនួន ០១
៥-អាវុធខ្លី ចំនួន ០១ដើម ម៉ាក CF98 ពណ៌ខ្មៅ, បង់ ចំនួន ០១
៦-អាវុធខ្លី ចំនួន ០១ដើម ម៉ាក RoLo ពណ៌ស, គ្រាប់ ចំនួន ០៤គ្រាប់
៧-គ្រាប់អាវុធខ្លីចម្រុះមួយចំនួន
៨-រថយន្ត ចំនួន ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0199។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនីតិវិធី។