ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ង បូរិទ្ធ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំម្រាម តំណាង ឯកឧត្តម អេង ហ៊ី ប្រធានក្រុមការងារចុះជួយឃុំម្រាមស្រុករមាសហែកខេត្តស្វាយរៀង បានអញ្ជើញចុះផ្ទៀងផ្ទាត់បញ្ជីរឈ្មោះបេក្ខភាព ដែលត្រូវឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងអណត្តិក្រោយ។
ក្នុងឱកាសនោះដែរលោក ហ៊ង បូរិទ្ធ បាននាំយកបច្ច័យចំនួន ១លានរៀល ដើម្បីចូមរួមក្នងការកសាងសមទ្ធផលនានាក្នុងវត្តសុទ្ធារាម (ហៅវត្តព្រែក)។