ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធចំពោះយានយន្តឯកជនដែលជ្រកក្រោមស្លាកលេខ ខ.ម តាមប្រព័ន្ធវីដេអូ ZOOM ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។