ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ video conference បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋាន ទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោល ផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តប្រចាំឆមាសទី២ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ គ្រូបង្គោលកងរាជអាវុធហត្ថលើផ្ទៃប្រទេស សាលាទាំង២ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី-ខេត្ត ក៏បានអញ្ជើញចូលរួមតាមរយៈប្រព័ន្ធ (video conference) ផងដែរ។