សៀមរាប៖ នៅវេលាម៉ោង ២០ និង ០០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុច ភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តក្រោយពេលកើតហេតុនឹងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ទឿប ទី ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កម្លាំងអាវុធហត្ថក្រោមការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ ករណីខាងលើ នៅវេលាម៉ោង ១៣ និង៣០ នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់នៅចំណុចភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំខេត្តសៀមរាមរាប មានឈ្មោះ វឹង វ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិម្កាក់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី។