You are currently viewing កម្លាំងអាវុធហត្ថ បានជួយ និងដឹកបញ្ជូនជនរងគ្រោះ ចំនួន ០៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅមន្ទីរពេទ្យ

កម្លាំងអាវុធហត្ថ បានជួយ និងដឹកបញ្ជូនជនរងគ្រោះ ចំនួន ០៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅមន្ទីរពេទ្យ

រតនគិរី៖ ដោយមានការណែនាំ និងយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងកិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋ ទីទាល់ក្រ និងរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ជាក់ស្តែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០ នាទី កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជា សុភ័ក្ត្រ មេបញ្ជាការមូលដ្ឋានស្រុក បានជួយ និងដឹកបញ្ជូនជនរងគ្រោះ ចំនួន ០៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវ៧៦A បង្កោល២៨១/២៨២ នៅចំណុចភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ដើម្បីយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកលំផាត់។