កោះកុងៈ វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ រយ:ពេល០៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងមានការចូលពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរង ការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក និងស្នាក់ការសន្តិសុខចំនួន ៧១នាក់ ដែលមានខ្លឹមសារផ្សព្វផ្សាយរួមមាន÷
-សេចក្តីសំរេចកែសំរួលផែនប្រឡងប្រណាំង ។
-ផែនការ ការពារពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអ៊ុំបុក។
-ផែនការ ការពារ ការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតឆ្នាំ២០១៦-២០១៩។
-ប្រកាសសេចក្តីសំរេចបង្កើតកងអនុសេនាធំចល័តពិសេស១៥០នាក់ ។
-សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
-ឆ្លងរបាយការណ៍០៩ខែ និងទិសដៅត្រីមាសទី៤។
-សភាពការណ៍ថ្មីៗ របស់ជាតិ ។