You are currently viewing លោកវរសេនីយ៍ឯក ឡាក់ គួន ទទួលអំណោយអាវពោងចំនួន២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ

លោកវរសេនីយ៍ឯក ឡាក់ គួន ទទួលអំណោយអាវពោងចំនួន២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យ ជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណោយពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមមាន៖ អាវពោងចំនួន២០០អាវ និងខ្សែពួរតូចចំនួន ១,០០០ម៉ែត្រ តាមរយៈ ឯកឧត្តម គីម វីរៈ ទីប្រឹក្សានៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សំរាប់កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ ប្រើប្រាស់ពេលចេញប្រតិបត្តិការជួយអ្នករងគ្រោះ។