តាកែវ៖ នៅវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោកអនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្រ្កាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុច (ផ្លូវលំខាងកើតភូមិតាមូង) ស្ថិតក្នុងភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿងនិងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។